និស្សិតពូកែប្រចាំជំនាន់ទី២០
ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យល័យគ្រប់គ្រង
និង សេដ្ឋកិច្ច ខេត្តបាត់ដំបង ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយប្រកាសលេខ ៣២៩
អយក.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០០៦ របស់ក្រសួងអប់រំយុវជន និងកីឡា។ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
គឺជាផែ្នកមួយដ៏សំខាន់របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់ឆ្នាំទី១
ដើម្បីផ្តល់ឱកាសដល់ពួកគេ ឲ្យទទួលបាននូវចំណេះដឹងទូទៅ និង ជំនាញជាមូលដ្ឋាន ក្នុងការចាប់យកជំនាញសិក្សានៅឆ្នាំទី២។
បន្ទាប់ពីធ្វើការបណ្តុះបណ្តាលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន
និងកីឡា អស់រយៈមួយឆ្នាំរួចមក ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
បានរកឃើញនិស្សិតពូកែប្រចាំឆ្នាំសរុប៣៣នាក់ ស្រី២៥នាក់
ដើម្បីធ្វើការប្រឡងប្រជែងរកនិស្សិតពូកែប្រចាំជំនាន់ទី២០ ដោយធ្វើការប្រឡងលើ៣វិញ្ញាសារ គឺ ៖
១-ប្រវត្តិសាស្រ្តប្រទេសកម្ពុជា រយៈពេល១ម៉ោង៣០នាទី
ពិន្ទុ១០០
២-គណិតវិទ្យាអាជីវកម្ម រយៈពេល១ម៉ោង៣០នាទី
ពិន្ទុ១០០
៣-ភាសាអង់គ្លេស រយៈពេល១ម៉ោង៣០នាទី
ពិន្ទុ១០០
ជាលទ្ធផល
ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានរកឃើញនិស្សិតពូកែប្រចាំជំនាន់ទី២០ ចំនួន៥នាក់ ដែលទទួលបានលទ្ធផលខ្ពស់ជាងគេដូចខាងក្រោម៖
-លេខ១
ហ៊ន លក្ខិណា ភេទស្រី សិក្សាមហា-គ្រប់គ្រង ពេលយប់ បន្ទប់TU
(086 516 042)
-លេខ២ សុធា សុដ្ឋាវី
ភេទស្រី សិក្សាមហា-កសិកម្ម ពេលរសៀល បន្ទប់ Conference (086 878 377 )
-លេខ៣ ឈឿយ សំណាង
ភេទស្រី សិក្សាមហា-គ្រប់គ្រង ពេលចុងសប្ដាហ៍ បន្ទប់ I
(077 634 598)
-លេខ៤ ញឹម សូនីតា
ភេទស្រី សិក្សាមហា-អង់គ្លេស ពេលព្រឹក បន្ទប់ N
(088 678 9331)
-លេខ៥ ឌិត ផានុត
ភេទស្រី សិក្សាមហា-គ្រប់គ្រង ពេលព្រឹក បន្ទប់G
(096 739 3699)
និស្សិតដែលបានជាប់លេខចំនួន៥នាក់
នឹងត្រូវទទួលបាន៖
១-ប័ណ្ណសរសើរនិស្សិតពូកែប្រចាំជំនាន់
២-មេដាយនិស្សិតពូកែប្រចាំជំនាន់
៣-ធ្វើលិខិតឆ្លងដែនឲ្យ
៤-ជូនទៅលេងកំសាន្តនៅប្រទេសថៃ